ឱកាសសម្រាប់និស្សិតតាមបណ្តាលខេត្ត ក្នុងការពង្រីកចំនេះដឹងស្តីពីអាស៊ាន និងចូលរួមកម្មវិធីប្រកួតប្រជែងដើម្បីឈ្នះដំណើរទស្សនកិច្ចសិក្សាទៅប្រទេសសិង្ហបុរី

ឱកាសសម្រាប់និស្សិតតាមបណ្តាលខេត្ត ក្នុងការពង្រីកចំនេះដឹងស្តីពីអាស៊ាន និងចូលរួមកម្មវិធីប្រកួតប្រជែងដើម្បីឈ្នះដំណើរទស្សនកិច្ចសិក្សាទៅប្រទេសសិង្ហបុរី

ឱកាសសម្រាប់និស្សិតតាមបណ្តាលខេត្ត ក្នុងការពង្រីកចំនេះដឹងស្តីពីអាស៊ាន និងចូលរួមកម្មវិធីប្រកួតប្រជែងដើម្បីឈ្នះដំណើរទស្សនកិច្ចសិក្សាទៅប្រទេសសិង្ហបុរី

 

វិទ្យាសា្ថនអន្តរជាតិកម្ពុជា-អាស៊ាន (CAM-ASEAN) សហការជាមួយសាកលវិទ្យាល័យនានាតាមបណ្តាខេត្តនឹងរៀបចំសិក្ខាសាលាស្តីពីសហគមន៍អាស៊ាន និងផ្សព្វផ្សាយពីឱកាសចូលរួមប្រកួតប្រជែងសរសេរអត្ថបទ និងវោហាសាស្ត្រស្តីពីសហគមន៍អាស៊ានក្រោមប្រធានបទ “សហគមន៍អាស៊ានឆ្នាំ២០២៥៖កាលានុវត្តភាពក្នុងចម្រុះភាព” ដែលរៀបចំដោយ CAM-ASEANផ្ទាល់ ដោយទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីទ្បា ក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសហភាពសហព័ន្ធយុវជនកម្ពុជា។

លោក ឃន រតនៈ អ្នកសម្របសម្រួលគម្រោងមានប្រសាសន៍ថា សិក្ខាសាលានេះមានគោល  បំណងធំពីរ៖ ទី១ ដើម្បីបញ្ជ្រាប និងលើកកម្ពស់ចំណេះដឹងពីសហគមន៍អាស៊ាន និងទី២ ដើម្បីផ្សព្វផ្សាយពីឱកាសចូលរួមប្រកួតសរសេរអត្ថបទ និងវោហាសាស្ត្រស្តីពីអាស៊ាន ដែលការចាប់ផ្តើមទទួលពាក្យចូលរួមប្រកួតនឹងត្រូវបើកនៅថ្ងៃទី១ ខែតុលាខាងមុខនេះ។

លោកបញ្ជាក់ទៀតថា លោក ស៊ាង សុបញ្ញា ប្រធានវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន នឹងធ្វើជាវាគ្មិនក្នុងសិក្ខាសាលានេះ ដែលនឹងផ្តោតលើចំណុចគោលសំខាន់ៗ ៥ ពោលគឺ ១. បច្ចុប្បន្នភាពអាស៊ាន ២. ដំណើរការវិវត្តន៍ និងការកសាងសហគមន៍អាស៊ាន ៣. អង្គការចាត់តាំងអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ៤. ទិសដៅឆ្នាំ២០២៥របស់អាស៊ាន និង៥. លទ្ធផលនៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ាននៅទីក្រុងវៀងច័ន្ទកន្លងទៅថ្មីៗនេះ។

សិក្ខាសាលាវគ្កទី១នេះនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទដូចខាងក្រោម៖

១. សាកលវិទ្យាល័យបាត់ដំបង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៨៖៣០ នាទីព្រឹក

២. សាកលវិទ្យាល័យបញ្ញាសាស្ត្រ (សាខាខេត្តសៀមរាប) ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៨៖៣០នាទីព្រឹក

៣. សាកលវិទ្យាល័យជាស៊ីមកំចាយមា (សាខាខេត្តកំពង់ចាម) នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៩ព្រឹក។

សិក្ខាសាលាទាំងអស់បើកទូលាយសម្រាប់សិស្ស និស្សិត ចូលរួមដោយសេរី និងឥតគិតថ្លៃ ដោយគ្រាន់តែចុះឈ្មោះជាមុនតាមសាកលវិទ្យាល័យខាងលើ ឬតាមរយៈ ដើម្បីអ្នករៀបចំ កម្មវិធីរក្សាកន្លែងទុកជូន។

លោក ឃន រតនៈ បានបន្ថែមទៀតថា បន្ទាប់ពីសិក្ខាសាលា យើងនឹងបង្ហាញពីកម្មវិធីប្រកួតប្រជែងចំណេះដឹងពីសហគមន៍អាស៊ាន ដែលប្អូនៗនិស្សិតអាចចូលរួមដោយសេរី។ ជ័យលាភីបីរូបក្នុងកម្មវិធីនេះ នឹងទទួលបានការឧបត្ថម្ភទាំងស្រុងលើដំណើរទស្សកិច្ចសិក្សាទៅកាន់ប្រទេសសឹង្ហបុរី ព្រមទាំងរង្វាន់ផ្សេងៗទៀត។     គ្រាន់តែការចុះឈ្មោះចូលរួមប្រកួត ប្អុនៗនឹងទទួលបានការអញ្ជើញឲ្យចូលរួមក្នុងសិក្សាធំប្រចាំឆ្នាំស្តីពីសហគមន៍អាស៊ាន ដែលរៀបចំទ្បើងដោយវិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន នៅថ្ងៃទី ១៩ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដែលមានការចូលរួមជាវាគ្មិនពីឧត្តមមន្ត្រីទទួលបន្ទុកសរសរស្តម្ភសហគមន៍អាស៊ាន និងតំណាងអង្គទូតអាស៊ានប្រចាំនៅកម្ពុជា ព្រមទាំងបទបង្ហាញពីវិធីសាស្ត្រស្រាវជ្រាវ និងសរសេរអត្ថបទអំពីអាស៊ានពីវាគ្មិនដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផង  ដែរ។

សម្រាប់ព៌ត៏មានបន្ថែម សូមទាក់ទង

ទូរស០៧៦ ៤៤៤៤ ០៣៦/០៩៣ ៩០ ៩៣ ៩៥ ឬ អ៊ីម៉ែល៖ event@cam-asean.com
seminar-intergration

Close Menu